បរទេស៖ កាលពីថ្ងៃពុធ សមាជិកគ្រួសារបាននិយាយថា ពលរដ្ឋសហរដ្ឋអាមេរិកចំនួន ០២នាក់ដែលបានធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងនាមជាអ្នកស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរុស្ស៊ីបានបាត់ខ្លួនអស់រយៈពេលមួយសប្តាហ៍មកហើយ និងបានភ័យខ្លាចថាត្រូវបានគេចាប់ខ្លួន។
លោក Alexander Drueke អាយុ ៣៩ឆ្នាំ មកពីទីក្រុង Tuscaloosa នៃរដ្ឋ Alabama និងលោក Andy Huynh អាយុ ២៧ឆ្នាំ មកពីទីក្រុង Hartselle នៃរដ្ឋ Alabama បានទាក់ទងចុងក្រោយជាមួយក្រុមគ្រួសាររបស់ពួកគាត់នៅថ្ងៃទី០៨ ខែមិថុនា ហើយមិនបានវិលត្រឡប់ពីបេសកកម្មមួយនៅជុំវិញតំបន់ Kharkiv ភាគខាងកើតប្រទេសអ៊ុយក្រែនទេ។
ក្រុមគ្រួសារ និងអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា របាយការណ៍ បានឲ្យដឹងថា បុរសទាំងពីរនាក់ត្រូវបានចាប់ជាឈ្លើយសឹកដោយរុស្ស៊ី ប៉ុន្តែមិនត្រូវបានបញ្ជាក់នោះទេ។
លោកស្រី Joy Black ដែលជាគូដណ្តឹងរបស់លោក Andy បាននិយាយតាមទូរស័ព្ទថា “អ្វីដែលយើងដឹងជាផ្លូវការនៅហេតុការណ៍នេះពីក្រសួងការបរទេសគឺថា លោក Andy និងលោក Alex បានបាត់ខ្លួន” ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ