អតីតគ្រូបង្វឹកក្លឹប Crystal Palace លោក Neil Warnock បានបង្ហើបថា គាត់មានឱកាសចុះហត្ថលេខាលើកីឡាករ Virgil van Dijk ក្នុងតម្លៃត្រឹមតែ 5 លានផោនមុនពេលផ្ទេរទៅ Southampton ប៉ុន្តែមានហេតុផលមួយ បានធ្វើឲ្យគាត់បាត់បង់ឱកាសទៅវិញ។
Van Dijk បានបង្ហាញភាពលេចធ្លោនៅ Southampton ហើយបន្ទាប់មក Liverpool ជាកន្លែងដែលគាត់បានរីកដុះដាលទៅជាខ្សែការពារដ៏ល្អបំផុតម្នាក់របស់ពិភពលោក។
ប៉ុន្តែបើតាមលោក Warnock បានឲ្យដឹងថា ក្តីបារម្ភលើល្បឿនរបស់កីឡាករហូឡង់រូបនេះ នាំឱ្យគាត់ខកខានឱកាសចុះហត្ថលេខាលើកីឡាករ Virgil van Dijk៕