Home ព័ត៌មានអន្តរជាតិ ប្រទេស​មួយ​នេះ ហាមឃាត់​ប្រជាជន​ខ្លួន​មិន​អោយ​ប្រើប្រាស់​រូបិយប័ណ្ណ​បរទេស​សម្រាប់​ការ​ទូទាត់​ក្នុងស្រុក

ប្រទេស​មួយ​នេះ ហាមឃាត់​ប្រជាជន​ខ្លួន​មិន​អោយ​ប្រើប្រាស់​រូបិយប័ណ្ណ​បរទេស​សម្រាប់​ការ​ទូទាត់​ក្នុងស្រុក

0

បរទេស​៖ ធនាគារកណ្តាល​នៃ​ប្រទេស​មី​យ៉ា​ន់​ម៉ា (CBM) បាន​ហាមឃាត់​ការ​ប្រើប្រាស់​រូបិយប័ណ្ណ​បរទេស​សម្រាប់​ការ​ទូទាត់​ក្នុងស្រុក ដើម្បី​ធ្វើ​ឱ្យ​មាន​ស្ថេ​រ​ភាព​នៃ​អត្រា​ប្តូរ​ប្រាក់​បរទេស​នៅ​ក្នុង​ប្រទេស​។

ធនាគារ CBM បាន​ស្នើ​ឱ្យ​ភ្នាក់ងារ​នានា​របស់​រដ្ឋាភិបាល​ទូទាត់​តែ​ប្រាក់ Kyat របស់​មី​យ៉ា​ន់​ម៉ា​ប៉ុណ្ណោះ ដោយ​បាន​និយាយ​ថា ការ​ប្រើប្រាស់​រូបិយប័ណ្ណ​បរទេស​សម្រាប់​ការ​ទូទាត់​ក្នុងស្រុក​អាច​នាំ​ឱ្យ​តម្រូវការ​ប្រាក់​ដុល្លារ​មានការ​កើនឡើង និង​បង្ក​ឱ្យ​មាន​អ​ស្ថេ​រ​ភាព​អត្រា​ប្តូរ​ប្រាក់​។

ការ​អនុវត្ត​នេះ​បាន​កើតឡើង​បន្ទាប់​ពី​បាន​រក​ឃើញ​ថា ភ្នាក់ងារ​នានា​របស់​រដ្ឋាភិបាល និង​អង្គការ​មួយ​ចំនួន​កំពុង​ប្រើប្រាស់​រូបិយប័ណ្ណ​បរទេស​សម្រាប់​ការ​ទូទាត់​ក្នុងស្រុក​។

លោក Win Thaw អភិបាលរង​ធនាគារ CBM បាន​និយាយ​ថា ពួក​គេ​បាន​ប្រើប្រាស់ និង​ទទួលយក​រូបិយប័ណ្ណ​បរទេស​នៅ​ក្នុង​សកម្មភាព​មួយ​ចំនួន​របស់​ពួក​គេ រួម​ទាំង​ការ​ជួល​ដី ការ​វិនិយោគ​ដើមទុន​សម្រាប់​អាជីវកម្ម​ធានា​រ៉ាប់រង និង​ប្រាក់​ចំណូល​ពី​ការ​បណ្តាក់ទុន​រួម​គ្នា​។

ធនាគារកណ្តាល​នេះ​បាន​និយាយ​ថា សេចក្តីជូនដំណឹង​នេះ​ត្រូវ​បាន​ផ្ញើ​ទៅ​គ្រប់​ក្រសួង រដ្ឋាភិបាល​ក្នុង​តំបន់ និង​រដ្ឋ និង​គណៈកម្មាធិការ​ក្រុង​នៃ​ទីក្រុង​ណៃ​ពិដោរ ទីក្រុង​យ៉ាំ​ង​ហ្គោ​ន និង​ទីក្រុង​ម៉ា​ន់​ដា​ឡាយ ដោយ​ស្នើ​ឱ្យ​ពួក​គេ​ប្រើប្រាស់​តែ​ប្រាក់ Kyat ប៉ុណ្ណោះ​សម្រាប់​ការ​ទិញ និង​លក់ទំនិញ និង​សេវាកម្ម ព្រមទាំង​ការ​ទូទាត់​ប្រាក់​នៅ​ក្នុង​ប្រទេស​៕

ប្រភព៖ ក្រសួងព័ត៌មាន

Previous article៥​ខែ​ដើមឆ្នាំ​២០២២ ការ​នាំ​ចូល​យានយន្ត​អគ្គិសនី​នៅ​កម្ពុជា​មានការ​កើនឡើង​ជាង ៨០០%
Next articleឃាត់ខ្លួន​បុរស​ជា​ឪពុក ក្រោយ​ធ្វើ​សកម្មភាព​រំលោភ​កូនស្រី​បង្កើត​របស់​ខ្លួន​បាន​សម្រេចចិត្ត រាប់​មិន​អស់