មណ្ឌលគិរី ៖ កាលពី ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៦ និង ១០ នាទីកម្លាំងជំនាញនៃ អធិការដ្ឋាននគរបាលកែវសីមា បានទទួលព័ត៌មានពីលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាអូរអាម បានតេទូរស័ព្ទមករាយការណ៍ថា មានក្មេងស្រីត្រូវឪពុកបង្កើតរំលោភសេពសន្ថវៈ ។
ក្រោយទទួលដំណឹងនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកកែវសីមា និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម បានចុះទៅដល់សាលារៀនអូរអាម និងបាននាំយកក្មេងស្រីជនរងគ្រោះមកអធិការដ្ឋាននគរបាលស្រុកកែវសីមា ដើម្បីសួរនាំ ។ ក្រោយពីសួរនាំរួច កម្លាំងអធិការដ្ឋានបានធ្វើការឃាត់ខ្លួនឪពុកក្មេងស្រី ។
ជនសង្ស័យមានឈ្មោះ សិវ កុសល់ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកាឡៃ១ ឃុំកាឡៃ ស្រុកអូរជុំ ខេត្តរតនគិរី ។ បច្ចុប្បន្ន ស្នាក់នៅជៀជ័រកៅស៊ូ ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ ក្មេងស្រីរងគ្រោះមានឈ្មោះ ស.សម អាយុ១៤ឆ្នាំ ជាសិស្សរៀននៅបឋមសិក្សាអូរអាម ស្នាក់នៅជាមួយជនសង្ស័យ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរំលោភទៅលើកូនស្រី ដែលជាជនរងគ្រោះពិតប្រាកដមែន ហើយរំលោភបានសម្រេចជាច្រើនលើក ច្រើនសារ ។ បច្ចុប្បន្ន កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកែវសីមាបានកសាងសំណុំរឿងចប់សពគ្រប់រួចបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីកម្លាំងជំនាញចាត់ចែងបញ្ជូនបន្តទៅសាលាដំបូងខេត្តអនុវត្តទៅតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ