សមាជិក​អង្គការ NATO ប្រកាស​ផ្តល់​កាំជ្រួច​ប្រឆាំង​នាវា ទៅ​អោយ​អ៊ុយ​ក្រែ​ន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT បានអោយ​ដឹង​ថា​រដ្ឋមន្ត្រី​ការពារ​ជាតិ​អា​មេ​រិ​ក Lloyd Austin បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៍​ថា ប្រទេស​ដា​ណឺ​ម៉ាក​នឹង​ផ្តល់​នៅ​កាំជ្រួច​ប្រឆាំង​នាវា ប្រភេទ Harpoon ទៅ​អោយ​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​នេះ​បើ​យោង​តាម​លោក Austin និង​ប្រធាន​អគ្គ​នាយសេនាធិការ​ចម្រុះ​លោក Mark Milley ដែល​បាន​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ចន្ទ​នៃ​ក្រុម​ទំនាក់ទំនង​ការពារ​អ៊ុយ​ក្រែ​ន បាន​បញ្ជាក់​ជា​ផ្លូវការ​ថា ការ​ផ្តល់​កាំជ្រួច​នេះ គឺ​ក្នុង​គោលបំណង​ជួយ “​ការពារ​ឆ្នេរសមុទ្រ​អ៊ុយ​ក្រែ​ន​”​។​

​លោក Austin បាន​បន្ថែម​ទៀត​ថា ក្រុមប្រឹក្សា​ដែល​មាន​ប្រទេស​ចំនួន ៤៧ ដែល​មាន​បំណង​ផ្គត់ផ្គង់​សព្វាវុធ​ដល់ទី​ក្រុង​កៀវ​បាន​ធ្វើការ​ជួប​ប្រជុំ​គ្នា ដើម្បី​ស្វែង​យល់​អំពី​តម្រូវការ​របស់​អ៊ុយ​ក្រែ​ន​៕