បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Aljazeera បានអោយដឹងថា សេវាសង្គ្រោះបន្ទាន់ឥណ្ឌាបាននិយាយថា យ៉ាងហោចណាស់មនុស្ស ២៧នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីកើតមានអគ្គីភ័យដ៏ធំនៅក្នុងអគារមួយ ក្នុងរដ្ឋធានីញូវដែលី នៃប្រទេសឥណ្ឌា៕