Tuchel និយាយ​អ្វីខ្លះ​មុន​ការ​ប្រកួត​ទល់​នឹង Liverpool ?

0

Thomas Tuchel ដឹង​ថា​ក្រុម Chelsea នឹង​មិន​ទទួល​បានការ​គាំទ្រ​ច្រើន​ទេ​នៅ​ថ្ងៃ​សៅរ៍​នៅ​នេះ ពេល​ពួក​គេ​ប្រកួត​ជាមួយ Liverpool ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup ។

ក្រុម​តោ​ខៀវ​នឹង​ត្រូវ​សងសឹក​ការ​បរាជ័យ​ក្នុង​ពានរង្វាន់ Carabao Cup កាលពី​ខែកុម្ភៈ នៅ​ពេល​ដែល​ពួក​គេ​បាន​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​កូនក្រុម​របស់​លោក Jurgen Klopp ដោយ​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​។

Tuchel បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃ​សុក្រ​ថា​៖ «​គ្មាន​អ្វី​ដែល​ត្រូវ​ច្រណែន​ឡើយ Klopp គឺជា​បុរស​ដ៏​អស្ចារ្យ​ម្នាក់ បុរស​គួរ​ឱ្យ​អស់សំណើច ជា​គ្រូបង្វឹក​ដ៏​ល្អ​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក ហើយ​នោះ​ជា​អ្វី​ដែល​គាត់​ធ្វើ​។ នៅ​ពេល​ដែល​គាត់​បាន​បង្វឹក Dortmund ប្រទេស​ទាំងមូល​ស្រឡាញ់ Dortmund ។ ឥឡូវនេះ​គាត់​បង្វឹក Liverpool ហើយ​អ្នកមាន​អារម្មណ៍​ថា​ប្រទេស​ទាំងមូល​ស្រឡាញ់ Liverpool»​។

«​វា​ជា​កិត្តិយស​ដ៏​ធំ​មួយ​សម្រាប់​គាត់ ហើយ​នេះ​គឺជា​អ្វី​ដែល​អ្នក​ត្រូវ​ដោះស្រាយ ប្រសិនបើ​អ្នកលេង​ជា​ក្រុមប្រឆាំង​នឹង​គាត់​។ ប៉ុន្តែ​វា​តែងតែ​ជា​ផ្នែក​ដ៏​រីករាយ ហើយ​យើង​ចង់បាន​ពាន​»៕