Toni Kroos អស់សំណើច​នឹង​រូបសំណាក Sergio Aguero

0

Toni Kroos បាន​សើច​នឹង​រូបសំណាក​ថ្មី​របស់ Sergio Aguero នៅ Etihad បន្ទាប់​ពី​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម បាន​បង្ហាញ​ពី​ភាព​ស្រ​ដៀង​គ្នា​របស់​រូបសំណាក​ទៅ​នឹង​ខ្សែបម្រើ​សញ្ជាតិ​អា​ល្លឺ​ម៉​ង់​។

រូបសំណាក​របស់ Aguero ត្រូវ​បាន​ដាក់​បង្ហាញ​កាលពី​ថ្ងៃ​សុក្រ ក្នុង​ឱកាស​គម្រប់​ខួប 10 ឆ្នាំ​នៃ​គ្រាប់​បាល់​ឈ្នះ​ពាន Premier League ដ៏​ល្បី​របស់​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន​ទល់​នឹង Queens Park Rangers ។

រូបសំណាក​នេះ​ត្រូវ​បាន​បង្ហោះ​នៅ​លើ Twitter ប៉ុន្តែ​អ្នកគាំទ្រ​បាន​ចង្អុលបង្ហាញ​ភ្លាម​ៗ​ថា វា​មាន​លក្ខណៈ​ស្រ​ដៀង​នឹង Kroos ទៅ​វិញ​៕

Image