បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ បានអោយដឹងថាលោក Alexey Arestovich ទីប្រឹក្សាប្រធានាធិបតី Volodymyr Zelensky បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងអ៊ុយក្រែន អាចនឹងចាប់ផ្តើមការវាយប្រហារទ្រង់ទ្រាយធំលើយោធារុស្ស៊ីនៅចុងខែមិថុនា។
លោក Arestovich បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍អ៊ុយក្រែន 24 ថា “ការវាយលុកគឺអាចធ្វើទៅបានជាមួយនឹងការប្រមូលផ្តុំអាវុធលោកខាងលិចមួយចំនួនធំ ដែលវាគ្រប់គ្រាន់សម្រាប់កងពលតូចជាច្រើនរបស់អ៊ុយក្រែន ស្របពេលមានការបំពាក់បំប៉ន និងបណ្តុះបណ្តាល ពួកគេអាចធ្វើការវាយប្រហារបាន”៕