Pele ផ្ញើរ​សារ​ទៅ​កាន់ Rodrygo (​មាន​វី​ដេ​អូ​)

0

ជ័យជម្នះ​របស់ Real Madrid លើ Manchester City ក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League បាន​ធ្វើ​ឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល ក៏​ដូច​ជា​ការ​បង្ហាញ​ទម្រង់​លេង​របស់ Rodrygo Goes ផង​ដែរ​។

កីឡាករ​ប្រេ​ស៊ី​ល​រូប​នេះ បាន​ចេញពី​កៅអី​បម្រុង ដើម្បី​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ ហើយ​វីរៈបុរស​បាល់ទាត់​ប្រេ​ស៊ី​ល​លោក Pele បាន​បង្ហោះ​នៅ​លើ​បណ្តាញ Instagram ដើម្បី​អបអរសាទរ​ដល់​តារា​ឆ្នើម​វ័យក្មេង ជា​ជនរួមជាតិ​របស់​គាត់​។

Pele បាន​សរសេ​ថា «​ខ្ញុំ​រង់ចាំ​ថ្ងៃនេះ ដើម្បី​អបអរ​អ្នក​។ អ្នក​ចាប់ផ្តើម​ល្អ​ប្រសើរ​ហើយ អ្នក​នឹង​នាំ​មក​ឲ្យ​យើង​នូវ​សេចក្តី​អំណរ​ជា​ច្រើន Rodrygo​។ អបអរសាទរ Real Madrid! ខ្ញុំ​ពិតជា​អន្ទះសារ ចង់​មើល​វគ្គ​ផ្តាច់ព្រ័ត្រ​!»​។

Pele គឺជា​អ្នកគាំទ្រ​ដ៏​ធំ​របស់ Rodrygo ចាប់តាំងពី​ថ្ងៃ​របស់​គាត់​នៅ Santos ជា​ក្លឹ​ប​ដែល Pele ខ្លួនឯង​បាន​ចំណាយពេល​ភាគច្រើន​នៃ​អាជីព​របស់​គាត់​។

Rodrygo បាន​ឆ្លើយ​តប​សារ​ដោយ​អរគុណ Pele សម្រាប់​ពាក្យ​ល្អ​ៗ​របស់​គាត់​។ តារា​ឆ្នើម​វ័យក្មេង​រូប​នេះ​បាន​និយាយ​ថា​៖ «​សូម​អរគុណ​ចំពោះ​ពាក្យ​សម្ដី​របស់​អ្នក​។ ខ្ញុំ​នឹង​មិន​ភ្លេច​ពាក្យ​ដំបូន្មាន​របស់​អ្នក​ទេ ហើយ​ខ្ញុំ​ដឹងគុណ​អ្នកជា​រៀង​រហូត​»៕