លោក ពូ​ទី​ន ផ្ញើរ​លិខិត​សុំ​ទោស​ចំពោះ​ប្រទេស​អ៊ី​ស្រា​អែ​ល

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ បានអោយដឹងថាការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបាននិយាយថា លោក វ្ល៉ាឌីមៀ ពូទីន បានចេញលិខិតសុំទោសចំពោះលោក Naftali Bennett ចំពោះសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ក្នុងអំឡុងពេលកិច្ចពិភាក្សាតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍។ លោក Lavrov បានធ្វើការកត់សម្គាល់ដ៏ចម្រូងចម្រាសកាលពីចុងសប្តាហ៍ ដោយលើកឡើងថា អាដុល ហ៊ីត្លែរ ប្រហែលជាមានពូជពង្សជនជាតិជ្វីហ្វ ហើយខ្លះទៀតអាចជាពួកប្រឆាំងសាសន៍យូដាដែល «ខ្នះខ្នែងបំផុត» គឺជាជនជាតិយូដាខ្លួនឯង។

ការិយាល័យនាយករដ្ឋមន្ត្រីបាននិយាយថា “នាយករដ្ឋមន្ត្រីបានទទួលយកការសុំទោសរបស់ប្រធានាធិបតី ពូទីន ចំពោះការលើកឡើងរបស់លោក Lavrov ហើយបានថ្លែងអំណរគុណចំពោះគាត់សម្រាប់ការបំភ្លឺអំពីអាកប្បកិរិយារបស់គាត់ចំពោះប្រជាជនជ្វីហ្វ និងការចងចាំនៃការសម្លាប់រង្គាល”៕