រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក​ធ្វើតេស្ត​វិជ្ជមាន​សម្រាប់​ជំងឺ​កូ​វី​ដ​-១៩

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ People’s Daily បានអោយ​ដឹង​ថា​អ្នកនាំពាក្យ​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​បាន​និយាយ​ថា រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋអាមេរិក លោក អេ​ន​តូ​នី ប្ល៊ី​ន​ខេន បាន​ធ្វើតេស្ត​វិជ្ជមាន​សម្រាប់​ជំងឺ​កូ​វី​ដ​-១៩ កាលពី​ថ្ងៃ​ពុធ​។

អ្នកនាំពាក្យ​រូប​នោះ​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា លោក ប្ល៊ី​ន​ខេន បាន​ធ្វើតេស្ត​វិជ្ជមាន​សម្រាប់​ជំងឺ​កូ​វី​ដ​-១៩ នៅ​រសៀល​ថ្ងៃ​ពុធ តាម​រយៈ​ការ​ធ្វើតេស្ត PCR ។

លោក​បាន​និយាយ​ថា លោក ប្ល៊ី​ន​ខេន បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​យ៉ាង​ពេញលេញ និង​ដូ​ស​ជំរុញ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​នេះ តែ​លោក​មាន​រោគ​សញ្ញា​ស្រាល​ប៉ុណ្ណោះ​»​។

លោក Price បាន​និយាយ​ថា ស្រប​តាម​ការ​ណែនាំ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ និង​ការពិគ្រោះ​យោបល់​ជាមួយ​ការិយាល័យ​សេវា​វេជ្ជសាស្ត្រ​របស់​ក្រសួងការបរទេស​សហរដ្ឋអាមេរិក លោក ប្ល៊ី​ន​ខេន​នឹង​នៅ​ដាច់​ដោយឡែក​នៅផ្ទះ និង​នៅ​តែ​រក្សា​ការងារ​តាម​កាលវិភាគ​ក្នុង​ទម្រង់​និម្មិត​។

យោង​តាម​លោក Price បានឱ្យ​ដឹង​ថា លោក ប្ល៊ី​ន​ខេន មិន​បាន​ជួប​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ចូ បៃ​ដិ​ន ដោយ​ផ្ទាល់​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ​៕

ប្រភព៖ ក្រសួងព័ត៌មាន