បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ TASS បានអោយដឹងថាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បានអះអាង ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី មិនត្រូវការដំណោះស្រាយដោយសន្តិវិធីណាមួយឡើយ។
លោកបាននិយាយនៅលើបណ្តាញតេឡេក្រាមរបស់លោកថា «លោក ហ្សេលេនស្គី មិនត្រូវការសន្ធិសញ្ញាសន្តិភាពណាមួយទេ។ សម្រាប់លោក សន្តិភាពគឺជាទីបញ្ចប់»។
យោងទៅតាមរូបលោកបានឱ្យដឹងថា ការបញ្ចប់នឹងកើតឡើងរហ័សនៅពេលដែលពួកណាស៊ីមានកិច្ចព្រមព្រៀងជាមួយរុស្ស៊ី ឬយឺតជាងនេះនៅពេលដែលនឹងឈានដល់ការបណ្តេញចេញពីតំណែងជាប្រធានាធិបតីនៅពេលដែលចាញ់សង្គ្រាម។ លោកបានចង្អុលបង្ហាញថា ការបន្តរបស់លោក ហ្សេលេនស្គី បញ្ជាក់ហើយថា «នឹងមិនមានសន្ធិសញ្ញាសន្តិភាពណាមួយទេ»។
លោក Medvedev បាននិយាយថា «នោះហើយជាមូលហេតុដែលលោក ហ្សេលេនស្គី នាពេលអនាគតនឹងបន្តសុំថវិកា និងអាវុធពីលោកខាងលិច ដោយព្យាយាមបង្ហាញថា លោកនៅតែស្ថិតក្នុងល្បែងថា លោកគឺជាក្តីសង្ឃឹមនៃពិភពលោកសេរីដែលថា លោកគឺជាបន្ទាយចុងក្រោយនៃលទ្ធិប្រជាធិបតេយ្យនៅអឺរ៉ុប»៕
ប្រភព៖ ក្រសួងព័ត៌មាន