Sadio Mane បានវ៉ាដាច់កំណត់ត្រារបស់ Didier Drogba ដើម្បីក្លាយជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅទ្វីបអាហ្វ្រិកក្នុងវគ្គជម្រុះ Champions League ។
កីឡាករអន្តរជាតិសេណេហ្គាល់រូបនេះ ស្ថិតក្នុងចំណោមអ្នកស៊ុតបញ្ចូលទីដ៏ច្រើនលើសលប់ ខណៈដែលក្រុម Liverpool បានយកឈ្នះលើក្រុមម្ចាស់ផ្ទះ Villarreal 3-2 ក្នុងការប្រកួតជើងទីពីរវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃអង្គារនៅឯកីឡដ្ឋាន Estadio de la Ceramica ។
កីឡាករឆ្នើមប្រចាំឆ្នាំរបស់ទ្វីបអាហ្វ្រិករូបនេះបានស៊ុតបញ្ចូលទីបាន 15 គ្រាប់នៅក្នុងវគ្គជម្រុះនៃការប្រកួត ដើម្បីបំបែកកំណត់ត្រារបស់វីរបុរស Chelsea ក្នុងនាមជាជនជាតិអាហ្វ្រិកដែលមានគ្រាប់បាល់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ Champions League ។
កីឡាករអន្តរជាតិកូតឌីវ័រ Didier Drogba ស្ថិតនៅលេខពីរដោយរកបាន 14 គ្រាប់ កីឡាករអន្តរជាតិអេហ្ស៊ីប Salah ស្ថិតនៅលេខបីដោយរកបាន 11 គ្រាប់ ខណៈដែលវីរបុរសរបស់ Barcelona លោក Samuel Eto’o ស្ថិតនៅចំណាត់ថ្នាក់លេខ 4 ដោយរកបាន 10 គ្រាប់។
បញ្ជាក់ផងដែរថា Liverpool នឹងត្រូវប៉ះ Manchester City ឬ Real Madrid នៅវគ្គផ្តាច់ព្រ័ត្រដែលការប្រកួតនឹងត្រូវធ្វើឡើងនៅថ្ងៃទី 28 ខែឧសភា នៅកីឡដ្ឋាន Stade de France ប្រទេសបារាំង៕