អង់គ្លេស នឹង​ផ្តល់​កញ្ចប់​ជំនួយ​យោធា​ទៅ​អោយ​ប្រទេស​អ៊ុយ​ក្រែ​ន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន TASS បានអោយ​ដឹង​ថា​កញ្ចប់​បន្ទាប់​នៃ​ជំនួយ​យោធា​របស់​អង់គ្លេស​ដល់​អ៊ុយ​ក្រែ​ន​នឹង​រួម​បញ្ចូល​នូវ​ឧបករណ៍​អេ​ឡិច​ត្រូ​និក​សម្រាប់​សង្គ្រាម ជា​ពិសេស​ឧបករណ៍ GPS ប្រព័ន្ធ​រ៉ា​ដា​ប្រឆាំង​អា​គុយ ក៏​ដូច​ជា​ឧបករណ៍​សម្រាប់​មើល​នៅ​ពេល​យប់​។ នេះ​បើ​យោង​តាម​សេចក្តីថ្លែងការណ៍​របស់​នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក បូ​រី​ស ច​ន​សុ​ន​ឲ ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​។

ថ្លែង​តាម​រយៈ​តំណ​ភ្ជាប់​វី​ដេ​អូ​ទៅ​កាន់​សភា​កាលពី​ថ្ងៃ​អង្គារ ប្រមុខ​រដ្ឋាភិបាល​អង់គ្លេស​នឹង​លម្អិត​អំពី​អ្វី​ដែល​ត្រូវ​បាន​រួម​បញ្ចូល​នៅ​ក្នុង​កញ្ចប់​ជំនួយ​ដែល​មាន​តម្លៃ ៣៧៥​លាន​ដុល្លារ​អាម៉េរិក​។

សេចក្តីថ្លែងការណ៍​នោះ​បាន​និយាយ​ថា «​ចក្រភព​អង់គ្លេស​ក៏​នឹង​បញ្ជូន​ប្រព័ន្ធ​លើក​ទម្ងន់​ធ្ងន់​នៅ​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​នេះ ដើម្បី​ផ្តល់​ការ​គាំទ្រ​ផ្នែក​ដឹក​ជញ្ជូន​ដល់​កងកម្លាំង និង​រថយន្ត Toyota Landcruisers ឯកទេស​ថ្មី​ជាង​ដប់​គ្រឿង ដើម្បី​ជួយ​ការពារ​មន្ត្រី​ស៊ី​វិល​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន និង​ជម្លៀស​ជន​ស៊ី​វិល​ចេញពី​តំបន់​ជួរ​មុខ តាម​ការ​ស្នើ​សុំ​ពី​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​»​។

កាលពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ លោក ពូ​ទី​ន បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​មួយ​តាម​ទូរទស្សន៍​កាលពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ​ថា ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​ប្រមុខ​នៃ​សាធារណរដ្ឋ​ដុន​បាស​ស៍ លោក​បាន​ធ្វើការ​សម្រេចចិត្ត​ដើម្បី​ធ្វើ​ប្រតិបត្តិការ​យោធា​ពិសេស​មួយ​នៅ​អ៊ុយ​ក្រែ​ន​។ មេដឹកនាំ​រុ​ស្ស៊ី​បាន​សង្កត់ធ្ងន់​ថា ទីក្រុង​មូ​ស្គូ​គ្មាន​ផែនការ​កាន់កាប់​ទឹកដី​អ៊ុយ​ក្រែ​ន​ទេ​។ បន្ទាប់​ពី​នោះ​មក សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប ចក្រភព​អង់គ្លេស និង​រដ្ឋ​មួយ​ចំនួន​ទៀត​បាន​ប្រកាស​ថា​នឹង​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​នីតិបុគ្គល និង​រូប​វ័​ន្ត​បុគ្គល​រុ​ស្ស៊ី​។ ពួក​គេ​ក៏​បាន​បង្កើន​ការ​ផ្គត់ផ្គង់​អាវុធ​ដល់​អាជ្ញាធរ​អ៊ុយ​ក្រែ​ន​ផង​ដែរ​៕

ប្រភព៖ ក្រសួងព័ត៌មាន