សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​ម្នាក់ ក្រោយ​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​ព្រៃ​ដី​រដ្ឋ​ខុសច្បាប់

0

កោះកុង​៖ នៅ​ថ្ងៃ​អង្គា​រ៍ ទី​០៣ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង ១៤.៣០ នាទី កម្លាំង​អធិការដ្ឋាន​ចំនួន​០៤ នាក់ និង​កម្លាំង​ប៉ុស្តិ៍​ដង​ពែង​ចំនួន​០២​នាក់​ដឹកនាំ​ដោយ លោក វរសេនីយ៍ត្រី ស៊ិ​ន វ​ណ្ឌី​ន អធិការ​ង បាន​ចុះ​ជាមួយ​ក្រុមការងារ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុកស្រែ​អំបិល ដឹកនាំ​ដោយ​លោក ហុង ប្រុស អភិបាលរង​ស្រុក មានការ​ចូលរួម​÷

១ នាយក​រដ្ឋបាល
២ បរិស្ថាន
៣ រដ្ឋបាល​ព្រៃឈើ
៤ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក ចំនួន​២​នាក់ ។

បាន​ចុះ​ធ្វើការ​ឃាត់​គ្រឿងចក្រ (​អា​អិ​ច​) ដែល​ឈួ​ស​ឆាយ​ព្រៃ​ដី​រដ្ឋ​ខុសច្បាប់​នៅ​ចំណុច កំពង់​ខ្លឹម ក្នុងភូមិ បាក់​អង្រុត​ឃុំ ដង​ពែង ក្នុង​នោះ​ក្រុមការងារ​ចម្រុះ​ឃាត់​បាន អា​អិ​ច ចំនួន​១​គ្រឿង និង​មនុស្ស​ចំនួន​១​នាក់​ប្រុស​ឈ្មោះ លី សូ​ហ៊ ភេទ ប្រុស អាយុ ៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ ព្រះ​អង្គ​កែវ ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល ខេត្តកោះកុង ជា​ម្ចាស់​គ្រឿងចក្រ​។ បច្ចុប្បន្ន វត្ថុ​តាង​និង​មនុស្ស​បាន​យក​ទៅ​អធិការដ្ឋាន​ស្រុក ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ