សហភាព​អឺរ៉ុប និង​បញ្ឈប់​ការ​នាំ​ចូល​ធ្យូងថ្ម​ពី​រុ​ស្ស៊ី​នៅ​រដូវក្តៅ​នេះ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន TASS បានអោយ​ដឹង​ថា​អធិការបតី​អា​ល្លឺ​ម៉​ង់ លោក Olaf Scholz បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​កាសែត The Indian Express ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ថា សហភាព​អឺរ៉ុប​នឹង​បញ្ឈប់​ការ​នាំ​ចូល​ធ្យូងថ្ម​ពី​ប្រទេស​រុ​ស្ស៊ី​នៅ​រដូវក្តៅ​ឆ្នាំ​នេះ ហើយនឹង​លុប​ចោល​នូវ​ការ​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី​នៅ​ចុងឆ្នាំ​២០២២​។

អធិការបតី​រូប​នេះ​បាន​និយាយ​ថា សហភាព​អឺរ៉ុប​បាន​អនុម័ត​រួម​ជាមួយនឹង​ដៃគូ​ក្នុង​តំបន់​អា​ត្ល​ង់​ទិ​ក​របស់​ខ្លួន​នូវ «​ទណ្ឌកម្ម​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ប្រឆាំង​នឹង​សហព័ន្ធ​រុ​ស្ស៊ី​»​។ លោក​បាន​កត់​សម្គាល់ថា «​ប្រទេស​ជា​ច្រើន​បាន​ចូលរួម​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ទាំងនេះ បើ​ទោះបីជា​វា​មាន​ភាព​ចាំបាច់​ក្នុង​ការ​បញ្ជាក់​ពី​ការ​ប៉ះពាល់​ដល់​វិស័យសេដ្ឋកិច្ច​សម្រាប់​ខ្លួន​យើង​ក៏​ដោយ​»​។

លោក Scholz បាន​និយាយ​ថា «​ឥឡូវនេះ យើង​កំពុង​អនុវត្ត​គោលនយោបាយ​ដ៏​មាន​ម​ហិ​ច្ឆិ​តា​មួយ​ដើម្បី​កាត់​បន្ថយ​ការ​ពឹងផ្អែក​របស់​យើង​លើ​ការ​នាំ​ចូល​ឥន្ធនៈ​ហ្វូ​ស៊ី​ល​ពី​ប្រទេស​រុ​ស្ស៊ី​។ យើង​នឹង​បញ្ឈប់​ការ​នាំ​ចូល​ធ្យូងថ្ម​របស់​រុ​ស្ស៊ី​នៅ​រដូវក្តៅ​នេះ ហើយ​យើង​នឹង​បញ្ឈប់​ការ​នាំ​ចូល​ប្រេង​ពី​រុ​ស្ស៊ី​បន្តិច​ម្តង​ៗ​រហូត​ដល់​ចុងឆ្នាំ ហើយនឹង​កាត់​បន្ថយ​ឱ្យ​បាន​ច្រើន​ចំពោះ​ការ​នាំ​ចូល​ឧស្ម័ន​ពី​រុ​ស្ស៊ី​ផង​ដែរ​»៕

ប្រភព៖ ក្រសួងព័ត៌មាន