បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន TASS បានអោយដឹងថាប្រធានការិយាល័យនាយករដ្ឋមន្ត្រីហុងគ្រី លោក Gergely Gulyas បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសហុងគ្រីកំពុងប្រឆាំងនឹងការដាក់បម្រាមចំពោះការផ្គត់ផ្គង់ប្រេង និងឧស្ម័នរបស់រុស្ស៊ីទៅកាន់សហភាពអឺរ៉ុប។
លោក Gulyas បាននិយាយដោយត្រូវបានដកស្រង់ដោយគេហទំព័រសារព័ត៌មាន Origo.hu ថា «យើងមិនគួរដាក់ចេញនុវទណ្ឌកម្មដែលធ្វើឱ្យយើងរងទុក្ខនោះឡើយ»៕
ប្រភព៖ ក្រសួងព័ត៌មាន