លួច​ប៉ះ​រថយន្ត​មាន GPS! ចុង​ក្រោយ​ខ្ចប់​របស់​សមត្ថកិច្ច

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​០២ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​១៣:៣០​នាទី កម្លាំង​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក សុ​ឹ​ម ពិសិដ្ឋ អធិការ​នគរបាល​ខណ្ឌ​បឹង​កេងកង បាន​សហការ​ជាមួយ​សមត្ថកិច្ច​ខេត្ដកំពង់ស្ពឺ ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​តាម​ប្រព័ន្ធ​GPS​នៅ​ក្នុង​រថយន្ត និង​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​លួច​រថយន្ដ​ដឹក​ទំនិញ និង​ទទួលផល​ចោរកម្ម នៅ​ចំណុច​ភូមិ​សហគមន៍​ខាងលិច ឃុំ​ភក្ដី ស្រុក​ប​សេ​ដ ខេត្ដកំពង់ស្ពឺ ដោយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ លឹ​ម គឹ​ម​ស្រ៊ុ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មុខរបរ បុគ្គលិក​ដឹក​ជញ្ជូន​។

ជនសង្ស័យ​ឃាត់ខ្លួន​ចំនួន​០៣​នាក់​៖
១-​ឈ្មោះ សុ​ិ​ន សុផល ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ភូមិ​ត្រពាំង​វែង ឃុំ​ថុ​ង ស្រុក​ប​សេ​ដ ខេត្ដកំពង់ស្ពឺ មុខរបរ មិន​ពិតប្រាកដ​។
២-​ឈ្មោះ សំ មាន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ភូមិ​ទួល​ឈើ​នាង ឃុំ​សង្កែ​សាទ ស្រុក​ឪ​រ៉ា​ល ខេត្ដកំពង់ស្ពឺ មុខរបរ មិន​ពិតប្រាកដ​។
៣-​ឈ្មោះ សំ ហឿ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​ភូមិ​ទួល​ឈើ​នាង ឃុំ​សង្កែ​សាទ ស្រុក​ឪ​រ៉ា​ល ខេត្ដកំពង់ស្ពឺ មុខរបរ មិន​ពិតប្រាកដ​។

វត្ថុ​តាង​ចាប់​យក​៖ រថយន្ដ​ដឹក​ទំនិញ ចំនួន​០២​គ្រឿង ម៉ាក KIA FRONTIER ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ កំពង់ចាម ២A ៦៨៣២ និង​ម៉ាក់ HYUNDAI PORTER ព​ណ​)​ស ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ ២ A ៦៤៧៩ និង​ម៉ូតូ​០១​គ្រឿង​ម៉ាក Clak ពណ៌​ស ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ ១I ៥៨៦៩​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ កំពុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិ​វី​ធី​ច្បាប់​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ