បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ បានអោយដឹងថាមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសន្យាថានឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និង “កំទេច” មហាអំណាចបរទេសណាមួយ ត្រឹមតែប៉ុន្មានថ្ងៃ បន្ទាប់ពីបាននិយាយថា ទីក្រុងព្យុងយ៉ាងនឹងជំរុញការអភិវឌ្ឍន៍អាវុធបរមាណូរបស់ខ្លួន “ក្នុងល្បឿនដ៏លឿនបំផុត” ។
ការថ្លែងនេះ បន្ទាប់ពីកិច្ចប្រជុំជាមួយមន្ត្រីជាន់ខ្ពស់ដែលពាក់ព័ន្ធក្នុងការរៀបចំព្យុហយាត្រាយោធាដ៏សំខាន់មួយកាលពីដើមសប្តាហ៍នេះ។ លោក គីម ជុងអ៊ុន បានចង្អុលបង្ហាញពីការគំរាមកំហែងកាន់តែខ្លាំងឡើងនៅក្នុងពិភពលោកដោយសារ “មហាអំណាចប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា និងបន្តកាន់តែខ្លាំង” រួមទាំងក្នុងវិស័យនុយក្លេអ៊ែរ ដោយលើកហេតុផលថា វាការធានាតែមួយគត់នៃសន្តិសុខរបស់ប្រទេស៕