សុំ​ម៉ូតូ​គេ​ជិះ​សាក មានអី​ទៅ​បាត់​លែង​ត្រលប់​មក​វិញ

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២២ ស្ថិត​នៅ​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​រំលោភ​លើ​ទំនុកចិត្ត (​សុំ​សាក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​)​។

សម្ភារៈ​បាត់បង់​៖ ម៉ូតូ​ម៉ាក ហុងដា KAWASAKI ចំនួន​០១​គ្រឿង។ បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិ​វី​ធី​ច្បាប់​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ