បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បានអោយដឹងថា អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បាននិយាយថា រដ្ឋាភិបាលអាមេរិកត្រូវការសភាអនុម័តសំណើចំនួន ៣៣ពាន់លានដុល្លាររបស់ខ្លួនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះកញ្ចប់ជំនួយពីមុនសម្រាប់អ៊ុយក្រែននៅសល់តែ ២៥០លានដុល្លារនោះទេ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានចុះហត្ថលេខាលើសំណើនេះកាលពីថ្ងៃព្រហស្បតិ៍។ គាត់បានសារភាពថាទឹកប្រាក់ ៣៣ពាន់លានដុល្លារ “មិនតិចទេ” ប៉ុន្តែបានអះអាងថា “ការបង្ខំឱ្យមានការឈ្លានពាននឹងមានតម្លៃថ្លៃជាង”៕