បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ បានអោយដឹងថាក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា ទាហានស៊ីឈ្នួលបរទេសប្រមាណ ៦៨២៤នាក់មកពី ៦៣ ប្រទេសបានមកអ៊ុយក្រែនដើម្បីប្រយុទ្ធជួយរដ្ឋាភិបាលរបស់លោក Volodymyr Zelensky ។ ក្នុងចំណោមនោះ មាន ១០៣៥នាក់ ត្រូវបាន “សម្លាប់” ខណៈពេលដែលមនុស្សរាប់ពាន់នាក់ទៀតនៅសល់។ យុទ្ធជនបរទេសចំនួន ៤០០នាក់ត្រូវបានឃុំខ្លួននៅក្នុងទីក្រុង Mariupol ជាកន្លែងដែលកងកម្លាំងជាតិនិយម រួមទាំងអ្នកប្រយុទ្ធ neo-Nazi បានបដិសេធមិនព្រមចុះចាញ់កងទ័ពរុស្ស៊ី។
ក្រុមអ្នកប្រយុទ្ធបរទេស ១៧១៧នាក់ បានមកពីប្រទេសប៉ូឡូញ ខណៈដែលប្រហែល ១៥០០ នាក់មកពីសហរដ្ឋអាមេរិក កាណាដា និងរ៉ូម៉ានី។ មនុស្សរហូតដល់ ៣០០ នាក់ មកពីចក្រភពអង់គ្លេស និងហ្សកហ្ស៊ី ខណៈដែល ១៩៣នាក់បានមកពីតំបន់ដែលគ្រប់គ្រងដោយតួកគីនៃប្រទេសស៊ីរី៕