ទួ​រ​គី​បើក​ប្រតិបត្តិការ​យុទ្ធ​យោធា​មួយ វាយលុក​ក្រុម​សកម្មប្រយុទ្ធ​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​អ៊ី​រ៉ា​ក់

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​យោង​តាម​ក្រសួងការពារជាតិ នៅ​ក្នុង​ទីក្រុង​អង់កា​រ៉ា បានឱ្យ​ដឹង​ថា ប្រទេស​ទួ​រ​គី​បាន​ចាប់ផ្តើម​ការ​វាយលុក​យោធា​ឆ្លង​ព្រំដែន​ដ៏​ធំ​មួយ ដោយ​ផ្តោត​លើ​ក្រុម​សកម្មប្រយុទ្ធ Kurdistan Workers’ Party (PKK) នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​អ៊ី​រ៉ា​ក់​។​

​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ Hulusi Akar បាន​ប្រកាស​នៅ​ក្នុង​សុន្ទរកថា​តាម​វី​ដេ​អូ​មួយ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ថា ប្រតិបត្តិការ​នេះ​ពាក់ព័ន្ធ​នឹង​យុទ្ធនាការ​វាយប្រហារ​តាម​អាកាស​យ៉ាង​ធំ​នេះ​ដោយ​ប្រើ​យន្តហោះ ឧទ្ធម្ភាគចក្រ និង​យន្តហោះ​គ្មាន​មនុស្ស​បើក ក៏​ដូច​ជា​ការ​លុកលុយ​ផ្លូវគោក​ដោយ​កងទ័ព commando ។​

​ទីក្រុង​អង់កា​រ៉ា​បាន​អះអាង​ថា ខ្លួន​បាន​បំផ្លាញ​ដោយ​ជោគជ័យ​នូវ​លេណដ្ឋាន ផ្លូវ​រូង​ក្រោម​ដី និង​ឃ្លាំង​រំសេវ​ជា​ច្រើន ក៏​ដូច​ជាទី​បញ្ជាការ​យោធា​នៃ PKK នៅ​តំបន់​ព្រំដែន​ភាគ​ខាងជើង​នៃ​ប្រទេស​អ៊ី​រ៉ា​ក់ ដូច​ជា Metina, Zap និង Avashin-Basyan មុន​ពេល​កងកម្លាំង​ជើង​គោក​ចាប់ផ្តើម​ចូល​ទៅ​ក្នុង​រដ្ឋ​ជិតខាង​។ គេ​មិនដឹង​ថា​មាន​ទាហាន និង​សព្វាវុធ​អ្វីខ្លះ ចំនួន​ប៉ុន្មាន​ដែល​ត្រូវ​ប្រើប្រាស់​ក្នុង​ប្រតិបត្តិការ​នេះ​៕