បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ បានអោយដឹងថា យោងតាមការស្ទង់មតិដែលធ្វើឡើងដោយ Eon Foundation ចេញផ្សាយកាលពីថ្ងៃសៅរ៍ ប្រជាជននៃប្រទេសអាល្លឺម៉ង់ខាងកើតមិនសូវមានឆន្ទៈក្នុងការទទួលយកគំនិតនៃការលះបង់សម្រាប់សង្គ្រាមនៅអ៊ុយក្រែនជាងជនរួមជាតិរបស់ពួកគេដែលនៅភាគខាងលិចនោះទេ។
ខណៈពេលដែលជនជាតិអាល្លឺម៉ង់ភាគច្រើនលើសលប់ (៧១%) បាននិយាយថាពួកគេមានការព្រួយបារម្ភថាការដាក់ទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ីនឹងបណ្តាលឱ្យមានការខូចខាតយូរអង្វែងដល់សេដ្ឋកិច្ចអាល្លឺម៉ង់។
ជិតពីរភាគបី (៦៤%) នៃអ្នកឆ្លើយតបអាឡឺម៉ង់ខាងលិចបាននិយាយថា ពួកគេសុខចិត្តប្រើថាមពលពីប្រទេសរុស្ស៊ី បើទោះបីជាវានឹងធ្វើអោយមានការខ្វះខាតប្រេងឥន្ធនៈក៏ដោយ។ ការស្ទង់មតិដែលបានធ្វើលើជនជាតិអាល្លឺម៉ង់ ១ម៉ឺននាក់ បានបង្ហាញឱ្យឃើញ ទោះជាយ៉ាងណាក៏ដោយ តិចជាងពាក់កណ្តាល (៤២%) នៃអ្នកនៅបូព៌ា មានឆន្ទៈគាំទ្រផែនការបែបនេះ៕