អ៊ុយ​ក្រែ​ន​ស្នើរ​សុំ​ជំនួយ ៥០​ពាន់​លាន​ដុល្លារ ពី​ក្រុម​ប្រទេស G7

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២២ ទីប្រឹក្សា​សេដ្ឋកិច្ច​អ៊ុយ​ក្រែ​ន​លោក Oleh Ustenko បាន​ស្នើ​សុំ​ជំនួយ​ហិរញ្ញវត្ថុ​ចំនួន ៥០​ពាន់​លាន​ដុល្លារ​ពី​ប្រទេស G7 ដើម្បី​គ្របដណ្តប់​ឱនភាព​ថវិកា​ដែល​កើតឡើង​ដោយ​ជម្លោះ​យោធា​ជាមួយ​រុ​ស្ស៊ី​នៅ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​កាលពី​ថ្ងៃអាទិត្យ​។ លោក​បាន​និយាយ​ថា ក្រុង​កៀវ​ក៏​កំពុង​ពិចារណា​លើ​ការ​ចេញ​ប័ណ្ណបំណុល ០% ដើម្បី​កាត់​បន្ថយ​គម្លាត​សារពើពន្ធ​។​

​ទន្ទឹម​នឹង​នេះ ធនាគារពិភពលោក​កំពុង​រៀបចំ​កញ្ចប់​ជំនួយ​ចំនួន ១.៥ ពាន់​លាន​ដុល្លារ​សម្រាប់​អ៊ុយ​ក្រែ​ន​។ ប្រាក់​កម្ចី​នេះ​នឹង​រួម​បញ្ចូល​ការ​បង់ប្រាក់​ចំនួន ១​ពាន់​លាន​ដុល្លារ​ពី​មូលនិធិ​របស់​អ្នក​ផ្តល់​ប្រាក់​កម្ចី​អភិវឌ្ឍន៍​សម្រាប់​ប្រទេស​ក្រីក្រ​បំផុត​។ មូលនិធិ​នេះ​បាន​ផ្តល់​លុយ​ប្រហែល ៩២៣​លាន​ដុល្លារ​ក្នុង​ការ​ផ្តល់​ហិរញ្ញប្បទាន់​ឆាប់រហ័ស​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​ធនាគារពិភពលោក​កាលពី​ខែ​មុន​៕