Ronaldo បង្ហាញអារម្មណ៍ពិត ក្រោយស៊ុតបាន Hat-trick ជាលើកទី ៦០ (មានវីដេអូ)

0

ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo របស់ក្រុម Manchester United បានសម្តែងនូវក្តីរីករាយយ៉ាងក្រៃលែង បន្ទាប់ពីស៊ុតបាន Hat-trick ជាលើកទី 60 របស់គាត់ក្នុងអាជីព។

កីឡាករវ័យ 37 ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីទាំងបីគ្រាប់សម្រាប់ Manchester United ក្នុងជ័យជម្នះ 3-2 លើក្រុម Norwich City កាលពីថ្ងៃសៅរ៍ក្នុងក្របខ័ណ្ឌ Premier League ។

វា​ជាគ្រាប់បាល់ Hat-trick លើកទីពីរក្នុង​រដូវ​កាល​នេះ ដោយលើកទីមួយធ្វើបានជាមួយក្រុម Tottenham Hotspur ក្នុង​ខែ​មីនា។ តារាឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់រូបនេះ ​បច្ចុប្បន្ន​បាន​ស៊ុត Hat-trick ចំនួន 60 លើក​សម្រាប់​ក្លឹប​ និង​ប្រទេស​ដែល​ច្រើន​ជាង​គូ​ប្រជែង Lionel Messi ចំនួន 5 ដង។

Ronaldo បាន​បង្ហោះ​សារ​នៅលើ​បណ្ដាញ​សង្គម ក្រោយ​ពី​ការ​ស៊ុត​បញ្ចូល​ទី​ចុង​ក្រោយ​របស់​គាត់ ដោយមានខ្លឹមសារថា៖ «30 hat-trick មុនពេលអាយុ 30ឆ្នាំ និង 30 hat-trick បន្ទាប់ពីអាយុ 30ឆ្នាំ»។

គួររំលឹកឡើងវិញផងដែរថា Ronaldo គឺជាកីឡាករ Manchester United ដំបូងគេដែលសម្រេចបាន hat-trick ពីរលើកក្នុងផ្ទះរបស់ខ្លួន និងជាកីឡាករដំបូងគេនៅ Premier League ចាប់តាំងពី Sergio Aguero ធ្វើបានក្នុងឆ្នាំ 2019។

Cristiano Ronaldo ​ស៊ុត​បញ្ចូល​ទី​បាន 115 គ្រាប់សម្រាប់ជម្រើសជាតិ​ព័រទុយហ្គាល់ ហើយ​ស៊ុត​បាន hat-trick ចំនួន 10 លើកសម្រាប់ជម្រើសជាតិរបស់គាត់៕