ចូល​ឆ្នាំ ៣​ថ្ងៃ មាន​អគ្គី​ភ័យ​កើតឡើង ៧​ករណី នៅ​ខេត្ត​ចំនួន ៦

0

ភ្នំពេញ​៖ ឆេះ​ផ្ទះ​អស់​ចំនួន ៥​ខ្នង តូប​១ ខ្សែភ្លើង​ចំនួន ៣៧​ដុំ និង​រង​របួស​មនុស្ស​ម្នាក់ ក្នុង​កម្ម​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​យ៍​ជាតិខ្មែរ រយៈពេល​៣​ថ្ងៃ (​ចាប់ពី​ថ្ងៃ​ទី​១៤,១៥,១៦ ខែ មេ​សា​ឆ្នាំ​២០២២)៖

១/ ខេត្តព្រះវិហារ ចំនួន​១ លើក (​ចរន្តអគ្គិសនី​) រង​របួស​មនុស្ស ម្នាក់ ប្រុស និង​ឆេះ​ផ្ទះ ១ ខ្នង​។
២/ ខេត្ត​កំពង់សោម ចំនួន​១ លើក​(​ចរន្តអគ្គិសនី​) គ្រោះ​មនុស្ស​គ្មាន និង​ឆេះ​តូប​ចំនួន​១​។
៣/ ខេត្តកំពង់ធំ ចំនួន​១ លើក ( ភ្លើងចង្ក្រាន​) ឆេះ​ផ្ទះ​១ ខ្នង
៤/ ខេត្តបាត់ដំបង ចំនួន​២ លើក (​ចរន្តអគ្គិសនី​, និង​ភ្លើងទៀន​) ឆេះ​ផ្ទះ​អស់​ចំនួន ២​ខ្នង ។
៥/ ខេត្តសៀមរាប ចំនួន​១ លើក ( ភ្លើង​សម្រាម​) ឆេះ​ខ្សែភ្លើង​អស់​ចំនួន ៣៧ ដុំ ។
៦/ ខេត្ត​ត្បូងឃ្មុំ ចំនួន​១ លើក​(​កំពង់​ស្រាវជ្រាវ​) ឆេះ​ផ្ទះ​អស់​ចំនួន​១ ខ្នង ។

ប្រៀបធៀប​ករណី​គ្រោះថ្នាក់​អគ្គី​ភ័យ ក្នុង​កម្ម​ពិធីបុណ្យ ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​យ៏​ជាតិខ្មែរ ក្នុង​ឆ្នាំ​២០២១ ធៀប​និង​ឆ្នាំ ២០២២ គ្រោះ​អគ្គិភ័យ​កើត ឡើង​ចំនួន​៩/៧ លើក ថយ​ចុះ​ចំនួន ២ លើក​៕

ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ