ការ​ដាក់​ទណ្ឌកម្ម​លើ​ថាមពល​របស់​រុ​ស្ស៊ី អាច​ធ្វើ​អោយ​តម្លៃ​ទំនិញ​ប្រទេស​មួយ​នេះ​កើនឡើង​ដល់​ទៅ ១០% ឫ​ច្រើន​ជាង​នេះ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​លោក Karl von Rohr អនុប្រធាន​ធនាគារ Deutsche Bank បាន​ប្រាប់​កាសែត Frankfurter Allgemeine ថា តម្លៃ​ទំនិញប្រើប្រាស់​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់​នឹង​កើនឡើង ៧-៨% នៅ​ឆ្នាំ​២០២២​។ ទោះជា​យ៉ាងណា​ក៏​ដោយ ប្រសិនបើ​រដ្ឋាភិបាល​ដាក់​ដាក់​បំរាម​លើ​ការ​នាំ​ចូល​ថាមពល​របស់​រុ​ស្ស៊ី តម្លៃ​អាច​នឹង​កើនឡើង ១០% ឬ​ច្រើន​ជាង​នេះ​នៅ​ក្នុង​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​។​

​លោក Karl von Rohr បាន​និយាយ​ថា “​ប្រសិនបើ​ការ​នាំ​ចូល​ថាមពល​ត្រូវ​បាន​ដាក់​បំរាម​កាន់តែ​ច្រើន យើង​ប្រហែលជា​ឃើញ​ការ​កើនឡើង​តម្លៃ​ប្រហែល ១០% ឬ​ច្រើន​ជាង​នេះ​។ យើង​ត្រូវ​តែ​ការពារ​ខ្លួន​យើង​សម្រាប់​អត្រា​អតិផរណា​ដែល​មិន​បានឃើញ​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ ១៩៧០” ។​

​កាលពី​ខែ​មុន អត្រា​អតិផរណា​ប្រចាំឆ្នាំ​ក្នុង​ប្រទេស​អា​ល្លឺ​ម៉​ង់​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត ៧,៣%​។ តម្លៃ​អីវ៉ាន់​បាន​ឡើងថ្លៃ​បន្ទាប់​ពី EU និង​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត​បាន​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​រុ​ស្ស៊ី ដើម្បី​ជា​ការ​ឆ្លើយ​តប​ចំពោះ​ប្រតិបត្តិការ​យោធា​របស់​ក្រុង​ម៉ូ​ស្គូ​នៅ​អ៊ុយ​ក្រែ​ន​។ ទណ្ឌកម្ម​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​រំពឹង​ទុក​នៃ​លំហូរ​ថាមពល​ដែល​មិន​មានការ​រំខាន​ពី​ប្រទេស​រុ​ស្ស៊ី​ទៅ​កាន់​សហភាព​អឺរ៉ុប​។ ទោះបីជា​ក្រុមហ៊ុន​ផ្តល់​ថាមពល​រុ​ស្ស៊ី​រហូត​មក​ដល់​ពេល​នេះ​មិន​ត្រូវ​បាន​ប៉ះពាល់​ខ្លាំង​ដោយ​ការ​រឹត​បន្តឹង​នេះ​ឡើយ​៕