បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២២ បានអោយដឹងថានៅក្នុងការប៉ុនប៉ងដើម្បីការពារឧស្សាហកម្មទេសចរណ៍ដ៏សំខាន់បំផុតមួយរបស់ខ្លួន រដ្ឋាភិបាលទួរគីត្រូវបានគេរាយការណ៍ថាគ្រោងនឹងចាប់ផ្តើមកម្មវិធីចំនួនបីក្នុងគោលបំណងបង្កើនចំនួនភ្ញៀវរុស្ស៊ីនៅឯរមណីយដ្ឋានរបស់ខ្លួន។
ជម្លោះក្នុងប្រទេសអ៊ុយក្រែនបាននាំឱ្យមានការដាក់ទណ្ឌកម្មលើក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធជាមួយរុស្ស៊ី ដែលបង្កការលំបាកដល់ប្រតិបត្តិករទេសចរណ៍ក្នុងប្រទេសរុស្ស៊ីក្នុងការបន្តនាំភ្ញៀវទេសចរណ៍ទៅកាន់ប្រទេសទួរគី។
នេះបើយោងតាមសេចក្តីរាយការណ៍ប្រចាំថ្ងៃរបស់ទួរគី Sabah ទីក្រុងអង់ការ៉ាបានប្រកាសនូវវិធានការណ៍ជាបន្តបន្ទាប់ដែលមានបំណងបង្កើនចំនួនអ្នកទេសចរណ៍មកពីប្រទេសរុស្ស៊ី ។ ផែនការនេះនឹងត្រូវបានអនុវត្តដោយក្រសួងវប្បធម៌ និងទេសចរណ៍ទួរគី ក្រសួងដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាក្រសួងហិរញ្ញវត្ថុផងដែរ៕