Kahn ចេញ​មក​បញ្ជាក់​បន្ថែម​ទៀត​រឿង Lewandowski ជាមួយ Bayern

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា លោក Kahn នាយក​ក្លឹ​ប Bayern បាន​ប្រាប់ Sport1 ថា “Lewandowski មាន​កុងត្រា​ជាមួយនឹង​យើង​។ ពួក​យើង​កំពុងធ្វើការ​ទំនាក់ទំនង​ជាមួយ​គាត់ ហើយ​ពួក​យើង​ចង់អោយ​ស្នាក់​នៅ Bayern យូរ​តាមតែ​អាច​ធ្វើ​ទៅ​បាន​”​។

លោក​បាន​បន្ថែម​ទៀត​ថា “​មិន​សប្បាយចិត្ត? បង្ហាញ​ខ្ញុំ​មក​ថា​កីឡាករ​មិន​សប្បាយចិត្ត ហើយ​អាច​រកបាន​ពី ៣០ ទៅ​៤០​គ្រាប់​នៅ​រដូវ​កាល​នេះ​”៕