បរទេស៖នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ បានអោយដឹងថា ក្រសួងការពារជាតិទីក្រុងមូស្គូ បានអះអាងកាលពីថ្ងៃចន្ទថា កងកម្លាំងរុស្ស៊ីបានបំផ្លាញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-300 ដែលជាផ្គត់ផ្គង់ដោយបរទេស នៅក្នុងការវាយប្រហារដ៏ជាក់លាក់មួយចំនួនលើប្រទេសអ៊ុយក្រែន។ កាលពីប៉ុន្មានថ្ងៃមុននេះ ប្រទេសស្លូវ៉ាគីបានរាយការណ៍ពីការបរិច្ចាគនៅប្រព័ន្ធមីស៊ីលការពារដែនអាកាស S-300 ចាស់ដែលផលិតដោយសូវៀតដល់ទីក្រុងគៀវ។
នៅក្នុងសន្និសីទសារព័ត៌មានរបស់ខ្លួន ស្តីអំពីសកម្មភាពយោធា ដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ថាបានវាយលុកឃ្លាំងមួយ “នៅជាយក្រុងភាគខាងត្បូងនៃទីក្រុង Dnepropetrovsk” ដែលជាកន្លែងរក្សាទុកនៅ “ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-300 ”៕