បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ បានអោយដឹងថាក្រសួងការពារជាតិរបស់កូរ៉េខាងត្បូងបានច្រានចោលការស្នើរសុំរបស់ទីក្រុងកៀវនៅអាវុធដ៍ប្រឆាំងយន្តហោះ ដោយប្រកាន់នៅ “គោលជំហរ” មិនបញ្ជូនអាវុធទៅឱ្យប្រទេសដែលហែកហួរដោយសង្គ្រាម។
រដ្ឋមន្ត្រីការពារជាតិកូរ៉េខសាងត្បូងលោក Suh Wook បានធ្វើការជួបសន្ទនាតាមរយៈទូរស័ព្ទជាមួយសមភាគីអ៊ុយក្រែនលោក Aleksey Reznikov កាលពីថ្ងៃសុក្រ។ ក្នុងអំឡុងពេលនៃការសន្ទនា ប្រមុខយោធានៃទីក្រុងសេអ៊ូលបានរំលឹកឡើងវិញនូវ “គោលជំហរ” របស់ប្រទេសលោក ស្តីពីការមិនបញ្ជូនអាវុធទៅឱ្យប្រទេសដែលហែកហួរដោយសង្គ្រាម នេះបើយោងតាមសារព័ត៌មាន This Week in Asia បានរាយការណ៍។
គួរបញ្ជាក់រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនបានស្នើសុំអាវុធសម្រាប់ការពារដែនអាកាស ហើយរដ្ឋមន្ត្រី Suh Wook បាននិយាយដោយគួរសមចំពោះគោលជំហររដ្ឋាភិបាលកូរ៉េខាងត្បូងថា ជំនួយរបស់ខ្លួនត្រូវបានហាមឃាត់ចំពោះសម្រាប់សម្ភារៈដែលមានគ្រោះថ្នាក់ដល់ជីវិត៕