លឺ​ថា គាត់​ព្រមទៅ​ចូលរួម​ជាមួយ​ក្លឹ​ប​យក្ស​មួយ​នៅ​អេ​ស្ប៉ា​ញ​ហើយ

0

បរទេស​៖ ខ្សែប្រយុទ្ធ Bayern ត្រៀម​ផ្ទេរ​ទៅ​កាន់ Camp Nou​។

នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Interia Sport បានអោយ​ដឹង​ថា​ខ្សែប្រយុទ្ធ​ក្លឹ​ប Bayern Munich គឺ Robert Lewandoski បាន​យល់​ព្រមទៅ​ចូលរួម​ជាម​យ​យ​នឹង​ក្លឹ​ប Barcelona ហើយ​។

កីឡាករ​វ័យ ៣៣​ឆ្នាំ​រូប​នេះ បាន​យល់ព្រម​ជាម​យ​យ​នឹង​កុងត្រា​រយៈពេល ៣​ឆ្នាំ ជាមួយ​ក្លឹ​ប​នៅ​អេ​ស្ប៉ា​ញ់​មួយ​នេះ​។

ក្លឹ​ប PSG, Manchester City និង Liverpool ក៏​បាន​ចាប់អារម្មណ៍​ចំពោះ​ខ្សែ​ប្រ​យុ​ទ​សញ្ជាតិ​ប៉ូ​ឡូញ​ដែរ ប៉ុន្តែ​គាត់​ចង់​ផ្ទេរ​ទៅ Camp Nou ជាង​៕