ក្លឹ​ប​មួយទៀត​ចូល​មក​ប្រជែង​នឹង Man Utd យក​កីឡាករ Ruben Neves

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Sky Sports បានអោយ​ដឹង​ថា​ក្លឹ​ប Arsenal បាន​ដាក់​គោលដៅ​ចង់បាន​ខ្សែបម្រើ​ក្លឹ​ប Wolves គឺ Ruben Neves នៅ​រដូវក្តៅ​នេះ​។

លោក Mikel Arteta បាន​កំណត់​យក​ការ​ចុះ​កុងត្រា​យក​ខ្សែបម្រើ គឺជា​ជម្រើស​សំខាន់​របស់​ក្លឹ​ប​នៅ​រដូវក្តៅ​នេះ ហើយ​ក្នុង​នោះ Neves គឺ​ស្ថិត​នៅ​ក្នុង​ជម្រើស​របស់​គាត់ ដែល​អាច​នឹង​មាន​តម្លៃ​ប្រមាណ ៦០​លាន​ផោន​។

ក្លឹ​ប Barcelona, Manchester United និង Tottenham ក៏​មាន​ចំណាប់អារម្មណ៍​ចំពោះ​កីឡាករ​សញ្ជាតិ​ព័រ​ទោ​ហ្គា​ល់​ខាងលើ​ដែរ​៕