បរទេស៖ ក្លឹប Barcelona បានកំណត់ថ្ងៃក្នុងការចរចាជាមួយនឹងកីឡាករ Sergi Roberto ទៅលើការបន្តកុងត្រាថ្មី។
នេះបើយោងតាម Mundo Deportivo បានអោយដឹងថាការជួបគ្នានេះនឹងធ្វើឡើងនៅសប្តាហ៍ក្រោយ ដោយក្លឹបនឹងបញ្ចុះបញ្ចូលកីឡាករសញ្ជាតិអេស្បាញ់អោយបន្តស្នាក់នៅក្នុងទឹកដី Camp Nou ប្រសើរជាងបាត់បង់គាត់ដោយគ្មានតម្លៃខ្លួននៅរដូវក្តៅនេះ៕