រុ​ស្ស៊ី​បន្ធូរបន្ថយ​ច្បាប់​ស្តី​ពី​រូបិយប័ណ្ណ​បរទេស

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​ធនាគារកណ្តាល​នៃ​ប្រទេស​រុ​ស្ស៊ី​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​កាលពី​ថ្ងៃ​សុក្រ​ថា ធនាគារកណ្តាល​នៃ​ប្រទេស​រុ​ស្ស៊ី​កំពុង​ដក​ចេញ​នៅ​វិធានការ​ត្រួតពិនិត្យ​មូលធន​បណ្តោះអាសន្ន​ដែល​ហាមឃាត់​បុគ្គល​ម្នាក់​ៗ​ពី​ការ​ទិញ​រូបិយប័ណ្ណ​បរទេស​។​

​ចាប់ពី​ថ្ងៃ​ទី​១៨ ខែមេសា ពលរដ្ឋ​រុ​ស្ស៊ី​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ទិញ​រូបិយប័ណ្ណ​បរទេស​ម្តងទៀត​នៅ​ធនាគារ ក៏​ដូច​ជា​អាច​ដក​ប្រាក់​ពី​គណនី​រូបិយប័ណ្ណ​បរទេស​របស់​ពួក​គេ​ជា​ប្រាក់​ដុល្លារ​អា​មេ​រិ​ក និង​អឺ​រ៉ូ​រហូត​ដល់ ១០០០០​ដុល្លារ ឬ​ចំនួន​សម​មូល​ជា​ប្រាក់​អឺ​រ៉ូ​។ ខណៈ​ដែល​ចំនួន​លើស​ពី​ដែន​កំណត់​នេះ​អាច​ដក​ជា​ប្រាក់​រូប​វិញ​។ ការ​ដាក់​ការ​កំណត់​នេះ នឹង​ធ្វើ​រហូត​ដល់​ថ្ងៃ​ទី​៩ ខែកញ្ញា​៕