បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Tuttosport បានអោយដឹងថា Milan នៅតែកំណត់ខ្សែប្រយុទ្ធ Marco Asensio របស់ Real Madrid ក្នុងទីផ្សារដោះដូរកីឡាករខាងមុខ។
ក្លឹបយក្សនៅអ៊ីតាលចង់បានកីឡាករវ័យ ២៦ឆ្នាំ មកកាន់ទឹកដីរបស់ខ្លួន ដើម្បីជាជម្រើសប្រយុទ្ធស្លាប ហើយអាចនឹងកច្ចព្រមព្រៀងមួយនៅរដូវក្តៅនេះ ជាមួយនឹងតម្លៃប្រហែល ២១លានផោន។
គួរបញ្ជាក់ថាកីឡាករ Asensio នៅក្រោមកុងត្រាជាមួយនឹង Madrid រហូតដល់ឆ្នាំ២០២៣ ប៉ុន្តែវាហាក់បីដូចជាមិនប្រាកដថាគាត់អាចនឹងត្រូវផ្តល់នៅកុងត្រាថ្មីពីក្លឹបនោះទេ៕