បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ បានអោយដឹងថាប្រទេសរុស្ស៊ីបានបញ្ជាឱ្យបិទសាខាក្នុងស្រុកជាងដប់នៃអង្គការមិនរកប្រាក់ចំណេញ មូលនិធិ និងអង្គការក្រៅរដ្ឋាភិបាលផ្សេងទៀតដែលមានមូលដ្ឋាននៅលោកខាងលិច ដោយនិយាយថាពួកគេបានបំពានច្បាប់រុស្ស៊ី។
ក្នុងចំណោមអង្គការដែលរងផលប៉ះពាល់ទាំងនោះរួមមាន អង្គការលើកលែងទោសអន្តរជាតិ អង្គការឃ្លាំមើលសិទ្ធិមនុស្ស មូលនិធិ Carnegie សម្រាប់សន្តិភាពអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលអាល្លឺម៉ង់ និងប៉ូឡូញមួយចំនួន។
ក្រសួងយុត្តិធម៌នៅទីក្រុងមូស្គូបានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួននឹងដកចេញពីបញ្ជីឈ្មោះសាខាអង្គការចំនួន ១៥របស់អង្គការរុស្ស៊ីដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងប៉ូឡូញ ដោយលើកឡើងពី “ការបំពានច្បាប់រុស្ស៊ីដែលបានកំណត់អត្តសញ្ញាណ”៕