ព្រះសីហនុ៖ រូបសំណាក«ព្រះថោងនាងនាគ» ត្រូវបានក្រុមជាងជំនាញ ផ្គុំលើកដាក់តម្កល់រួចរាល់នៅម៉ោង១ និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ នៅរង្វង់មូល ភូមិគគី ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ការលើកដាក់តម្កល់នេះ បានប្រព្រឹត្តទៅចាប់ពីព្រលប់ថ្ងៃទី៨ ខែមេសា ក្រោមការចុះត្រួតពិនិត្យដោយផ្ទាល់របស់លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។
រូបសំណាក«ព្រះថោង នាងនាគ» ជាស្នាដៃកូនខ្មែរ ជាអ្នកគិតគូរទៅតាមរចនាបទខ្មែរ និងត្រៀមរៀបចំអភិសេកតាមបែបសាសនា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៕
ប្រភព៖ ក្រសួងព័ត៌មាន