សហភាព​អឺរ៉ុប បន្ថែម​ទណ្ឌកម្ម​ថ្មី​ទៀត​ចំពោះ​រុ​ស្ស៊ី

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​សហភាព​អឺរ៉ុប​បាន​បង្ហាញ​អំពី​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ជុំ​ទី​ប្រាំ​ប្រឆាំង​នឹង​រុ​ស្ស៊ី​ជុំវិញ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​សុក្រ​។​

​ទណ្ឌកម្ម​ថ្មី​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​ត្រូវ​បាន​ចេញផ្សាយ​ដោយ​ក្រុមប្រឹក្សា​អឺរ៉ុប​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​កាលពី​ថ្ងៃ​សុក្រ​។​

ការដាក់ទណ្ឌកម្មថ្មីនេះ គឺផ្តោទៅ​លើ​វិស័យ​ហិរញ្ញវត្ថុ និង​ពាណិជ្ជកម្ម ប៉ុន្តែ​ជៀសវាង​ការ​ផ្តោត​គោលដៅ​លើ​ការ​នាំ​ចូល​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​ពី​ប្រទេស​រុ​ស្ស៊ី​៕