បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាក្លឹបប្រយុទ្ធក្លឹប Atletico Madrid កីឡាករ Luis Suarez បានធ្វើការពិភាក្សាជាមួយនឹងក្លឹប Fenerbahce និង Besiktas អំពីការផ្ទេរនៅចុងរដូវកាល។
ក្លឹបនៅទួរគីទាំង២ គឺកំពុងធ្វើការសម្រេចចិត្តលើកចុងក្រោយ ចំពោះកិច្ចព្រមព្រៀងជាមួយនឹងកីឡាករវ័យ ៣៥ឆ្នាំ ជាមួយនឹងការដោះដូរនៅរដូវក្តៅនេះ។
គួរបញ្ជាក់ថា Suarez នឹងក្លាយជាកីឡាករគ្មានតម្លៃខ្លួន នៅពេលដែលកុងត្រារបស់គាត់បញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ស្របខាងក្លឹប Atletico មិនអាចផ្តល់នៅកុងត្រាថ្មីអោយគាត់នោះទេ៕