បារាំង​ឈាន​ដល់​ដំណាក់​កាលកំណត់​បរិមាណ​ឧស្ម័ន សម្រាប់​បែងចែក​គ្នា​ប្រើប្រាស់

0

បរទេស​៖ នេះ​ពើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​៨ ខែមេសា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា ប្រទេស​បារាំង​កំពុងធ្វើការ​ស្ទង់​មតិ​អ្នក​ប្រើប្រាស់​ឧស្ម័ន​ធម្មជាតិ​ដ៏​ធំ​បំផុត​របស់​ខ្លួន ដើម្បី​វាយតម្លៃ​ថា​តើ​ពួក​គេ​មួយ​ណា​ដែល​នឹង​ត្រូវ​ផ្អាក​ការ​ប្រើប្រាស់​របស់​ខ្លួន ប្រសិនបើ​ការ​ដឹក​ជញ្ជូន​ប្រេងឥន្ធនៈ​ពី​ប្រទេស​រុ​ស្ស៊ី​ត្រូវ​បាន​កាត់​បន្ថយ​។ ផែនការ​នេះ​ត្រូវ​បាន​គូសបញ្ជាក់​នៅ​ក្នុង​ក្រឹត្យ​មួយ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ដោយ​កាសែត​រដ្ឋាភិបាល JORF​។​

​ឯកសារ​នេះ​និយាយ​ថា ប្រតិបត្តិ​ករ​បណ្តាញ​ឧស្ម័ន​របស់​បារាំង GRTgaz នឹង​ប្រមូល​ទិន្នន័យ​ពី​អ្នក​ប្រើប្រាស់​ធំ​ជាងគេ​របស់​ប្រទេស​នេះ​។ ដូច្នេះ​រដ្ឋាភិបាល​អាច​សម្រេច​ថា​តើ​ពួក​គេ​មួយ​ណា​អាច​នឹង​ត្រូវ​ផ្អាក ហើយ​ធ្វើ​អោយ​មានការ​ខូចខាត​សេដ្ឋកិច្ច​តិច​បំផុត​។ ហើយ​មាន​តែ​អង្គភាព​ដែល​មានការ​ប្រើប្រាស់​ប្រចាំឆ្នាំ​យ៉ាង​ហោច​ណាស់ ៥​ជី​ហ្គា​វ៉ា​ត់​ម៉ោង​ប៉ុណ្ណោះ​ដែល​កំពុង​ត្រូវ​បាន​ពិចារណា​សម្រាប់​កំណាត់​អោយ​ប្រើប្រាស់​បាន​៕