បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ បានអោយដឹងថា មានការវាយប្រហារតាមអាកាសមួយដែលគេសន្និដ្ឋានថាបានវាយប្រហារទៅលើស្ថានីយ៍រថភ្លើងមួយក្នុងទីក្រុង Kramatorsk ភាគខាងកើតប្រទេសអ៊ុយក្រែន។ តាមសេចក្តីរាយការណ៍បានអោយដឹងមានមនុស្សយ៉ាងហោចណាស់ ៣០នាក់ បានស្លាប់។ ខាងភាគីអ៊ុយក្រែនបានចោទរុស្ស៊ីថាបានធ្វើការវាយប្រហារមួយនេះ ខណៈកងកម្លាំងមូលដ្ឋានដែលជាសម្ព័ន្ធមិត្តរុស្ស៊ីបានស្តីបន្ទោសទាហានអ៊ុយក្រែនចំពោះការស្លាប់មួយនេះ។
រូបភាពពីកន្លែងកើតហេតុបង្ហាញពីការជួយបាញ់ទឹកពន្លត់ភ្លើងនៅជិតស្ថានីយ៍កណ្តាលទីក្រុងនោះ ខណៈពេលដែលមានសាកសពមនុស្សជាច្រើននៅពាសពេញទីតាំងខាងលើ។
រូបថតមួយសន្លឹងដែលទំនងជាផ្នែកនៃកាំជ្រួចដែលធ្លាក់លើដីត្រូវបានគេផ្សព្វផ្សាយតាមបណ្តាញសង្គម។ កាំជ្រួចមានសរសេរថា “សម្រាប់កុមារ” នៅលើវា៕