បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ បានអោយដឹងថា សមាជិកព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតអនុម័តច្បាប់ដើម្បីបញ្ចប់ទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងប្រទេសរុស្ស៊ី និងបញ្ឈប់ការនាំចូលប្រេងទាំងអស់ពីប្រទេសនេះ។ ដោយក្នុងនោះព្រឹទ្ធសភាបានឯកភាពទាំងស្រុងនៅក្នុងការបោះឆ្នោតរបស់ខ្លួន។
គួរបញ្ជាក់ថាសមាជិកព្រឹទ្ធសភាបានបោះឆ្នោត ១០០-០ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបញ្ចប់ទំនាក់ទំនងពាណិជ្ជកម្មធម្មតាជាអចិន្ត្រៃយ៍ជាមួយទីក្រុងមូស្គូ៕