បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ បានអោយដឹងថា កាសែត The Times បានរាយការណ៍ថា នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson សង្ឃឹមថាអាចនឹងបញ្ចុះបញ្ចូលអធិការបតីអាល្លឺម៉ង់ Olaf Scholz ឱ្យបន្ថែមសម្ពាធលើប្រទេសរុស្ស៊ី នៅពេលដែលមេដឹកនាំទាំងពីរនឹងជួបគ្នានៅទីក្រុងឡុងដ៍នាថ្ងៃសុក្រខាងមុខ។
នេះយោងតាមគេហទំព័រ The Times បានអោយដឹងថាទីក្រុងឡុងដ៍មានការព្រួយបារម្ភថា សម្ព័ន្ធមិត្តណាតូផ្សេងទៀតនឹងបង្ខំអ៊ុយក្រែនឱ្យ “ដោះស្រាយ” ជម្លោះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ខណៈដែលទីក្រុងឡុងបានប្រឆាំងយ៉ាងខ្លាំងចំពោះគំនិតនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ីទោះបីក្នុងតម្លៃណាក៏ដោយ។
លោក Johnson ត្រូវបានគេរាយការណ៍ថានឹងជំរុញឱ្យលោក Scholz ដាក់សម្ពាធផ្នែកការទូត សេដ្ឋកិច្ច និងយោធាបន្ថែមទៀតលើក្រុងម៉ូស្គូ៕