បរទេស៖ ក្លឹប Barcelona មិនមានថវិកាចំនួន ២៥លានផោន ក្នុងការទិញយកកីឡាករ Adama Traore ទៅតាមអ្វីដែលមានកំណត់ក្នុងកុងត្រាខ្ចីជើង ប៉ុន្តែកិច្ចព្រមព្រៀងនេះនៅតែអាចធ្វើទៅបាននៅរដូវកាលក្រោយ។

បើតាមប្រភពពី Birmingham Mail បានអោយដឹងថាក្លឹប Barcelona អាចនឹងយកកីឡាករ Francisco Trincao ទៅធ្វើការដោះដូរជាមួយនឹងកីឡាករ Adama Traore៕