បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ បានអោយដឹងថា ក្រសួងការពារជាតិរុស្ស៊ីអះអាងថា មីស៊ីលផ្លោង Tochka U ដែលត្រូវបានគេរាយការណ៍ថាបានសម្លាប់ជនស៊ីវិលរាប់សិបនាក់នៅក្នុងទីក្រុង Kramatorsk របស់អ៊ុយក្រែនកាលពីថ្ងៃសុក្រ។
ទីក្រុងមូស្គូបាននិយាយថា កាំជ្រួចនេះបានបាញ់មកពីទីប្រជុំជន Dobropole ដែលមានចំងាយប្រហែល ៤៥គីឡូម៉ែត្រភាគនិរតីនៃទីក្រុង។
មីស៊ីលនេះបានវាយប្រហារស្ថានីយ៍រថភ្លើងសំខាន់ក្នុងទីក្រុង Kramatorsk នៅពេលដែលមនុស្សប្រមាណ ៤០០០ នាក់កំពុងរង់ចាំរថភ្លើងនៅទីនោះ។ ការរាប់ចំនួនអ្នកស្លាប់ និងរបួសចុងក្រោយដោយរដ្ឋបាលក្រុងបាននិយាយថា មនុស្ស ៣៩នាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុនេះ និង ៨៧នាក់បានរងរបួស៕