ប្រសិនជា​មក​ដឹកនាំ Man Utd មែន​! គាត់​នឹង​យក​កីឡាករ​ម្នាក់​នេះ​មក​មុនគេ

0

បរទេស​៖ លោក Erik ten Hag សង្ឃឹមថា​អាច​បញ្ចុះបញ្ចូល​កីឡាករ Jurrien Timber ទៅ​ចូលរួម​ជាមួយនឹង​ក្លឹ​ប Manchester United ប្រសិនជា​គាត់​ទទួល​តំណែង​ជា​គ្រូបង្វឹក​នៅ Old Trafford​។

បើ​យោង​តាម​ប្រភព De Telegraaf’s podcast បានអោយ​ដឹង​ថា​លោក Ten Hag គឺជា​បេក្ខជន​ម្នាក់​ដែល​អាច​នឹង​ទៅ​ទទួល​តំណែង​នេះ​នៅ​រដូវក្តៅ​។ ក្នុង​នោះ​លោក​ចង់​ចុះ​កុងត្រា​យក​ខ្សែការពារ Timber ពី Ajax នៅ​ក្នុង​ទីផ្សារ​ដោះ​ដូរ​ខាង​មុខ​ផង​ដែរ​៕