បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ បានអោយដឹងថាប្រតិបត្តិករឧស្ម័នសំខាន់របស់ប្រទេសឡាតវីនិយាយថា ខ្លួនយល់ស្របការបង់ប្រាក់សម្រាប់ឧស្ម័នធម្មជាតិរុស្សីជាប្រាក់រូប ដោយបង្ហាញថាវិធីសាស្ត្រទូទាត់ថ្មីដែលប្រកាសដោយទីក្រុងម៉ូស្គូកំពុងត្រូវបានវាយតម្លៃតាមទស្សនៈផ្លូវច្បាប់ និងអាជីវកម្ម។
ក្រុមហ៊ុន Latvijas Gaze បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យោងទៅតាមចំណាប់អារម្មណ៍ដំបូង នីតិវិធីទូទាត់ជាប្រាក់រូបរបស់រុស្ស៊ីមិនបំពានលើទណ្ឌកម្មដែលបានប្រកាសនោះទេ ហើយអាចធ្វើទៅបាន” ។
មុននេះ លោក Aigars Kalvitis ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Latvijas Gaze ដែលជាកម្មសិទ្ធិមួយផ្នែកដោយក្រុមហ៊ុន Gazprom របស់រុស្ស៊ី បាននិយាយថា ក្រុមហ៊ុនមិនអាចបង់ប្រាក់សម្រាប់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិពីប្រទេសរុស្ស៊ីគិតជាប្រាក់រូបបានទេ ដោយសារកិច្ចសន្យាបច្ចុប្បន្នចែងថា ប្រតិបត្តិការទាំងអស់ត្រូវធ្វើជាប្រាក់អឺរ៉ូ។